១. តេស្តអន្តរជាតិ ថូ ហ្វល (TOEFL)

តេស្តអន្តរជាតិ ថូ ហ្វល (TOEFL) ជាតេស្តអន្តរជាតិមួយប្រភេទ ផ្តោតលើសមត្ថភាពភាសាអង់គ្លេស ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក។ តេស្តអន្តរជាតិថូ ហ្វល (TOEFL) នេះ មានន័យជាខេមរភាសា “តេស្តភាសាអង់គ្លេស ជាភាសាបរទេស” (Test of English as a Foreign Language)។ ជាមួយនឹងការគាំទ្រដោយបេក្ខជនប្រមាណជាង ពីរលាន បីសែន (២,៣០០,០០០) នាក់ក្នុងមួយឆ្នាំៗ ដែលពិន្ទុ និងនិទ្ទេសរបស់តេស្តអន្តរជាតិមួយនេះ ត្រូវបានទទួលស្គាល់ដោយ មហាវិទ្យាល័យ និងគ្រឹះស្ថានអប់រំ ប្រមាណជាជាង មួយរយ សាមសិប (១៣០) ប្រទេស ក្នុងពិភពលោក ជាមួយនិងមណ្ឌលតេស្តចំនួន ៤,៥០០ កន្លែង ក្នុងបណ្តាប្រទេសចំនួន មួយរយហុកសិបប្រាំ (១៦៥) ប្រទេស ជុំវិញពិភពលោក។

តេស្តអន្តរជាតិ ថូ ហ្វល (TOEFL) ចែកចេញជា៤ផ្នែក៖

  1. ការអាន (Reading)
  2. ការស្តាប់ (Listening)
  3. ការនិយាយ (Speaking)
  4. ការសរសេរ (Writing)

តេស្តអន្តរជាតិ ថូ ហ្វល (TOEFL) មានអត្ថប្រយោជន៍ដូចខាងក្រោម៖

1 ការប្រឡងលក្ខណៈ Objective Assessment

TOEFL គឺជាការប្រឡងដ៏ល្អមួយ ដោយសារតែវិសាលភាពរបស់វា។ វាធ្វើឱ្យសាកលវិទ្យាល័យ ដែលអ្នកដាក់ពាក្យចូលរៀន និងក្រុមហ៊ុនដែលអ្នកដាក់ពាក្យចូលបម្រើការងារ មើលឃើញពីសមត្ថភាពភាសាអង់គ្លេសរបស់អ្នក។ ប្រព័ន្ធកែពិន្ទុដែលមានលក្ខណៈសុក្រិត ផ្ដល់ឱ្យអ្នកនូវទំនុកចិត្តលើសមត្ថភាពភាសាអង់គ្លេសរបស់អ្នកថាពិតជាមានភាពត្រឹមត្រូវ។

2 វិញ្ញាបនបត្រត្រូវបានទទួលស្គាល់ជាសកល

TOEFL គឺវាជាការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសដែលទទួលស្គាល់ជាសកល។ ជាមួយនឹងវិញ្ញាបនបត្រ TOEFL អ្នកអាចធានាបានថាសាកលវិទ្យាល័យ និងនិយោជករបស់អ្នកទទួលស្គាល់ និងទទួលយកពិន្ទុដែលបញ្ជាក់ពីភាពច្បាស់លាស់នៃភាសាអង់គ្លេសរបស់អ្នក។

3 អភិវឌ្ឍភាសាអង់គ្លេស

ការត្រៀមប្រឡង TOEFL នឹងអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់អ្នក។ វាត្រូវការថវិកា ពេលវេលា និងថាមពល ដើម្បីប្រឡង TOEFL។ ហេតុនេះការចំណាយពេលវេលារៀនត្រៀមឱ្យបានរួចរាល់ជាមុន ជាការប្រសើរណាស់។ អ្នកអាចអនុវត្តតេស្តសាកល្បងដោយឥតគិតថ្លៃនៅក្នុងគេហទំព័ររបស់ ETS ឬធ្វើការជាវសម្ភារៈសិក្សាបន្ថែម។ ខណៈពេលដែលអ្នកចង់អភិវឌ្ឍភាសាអង់គ្លេស ដើម្បីបានពិន្ទុល្អ សមត្ថភាពភាសាអង់គ្លេសរបស់អ្នកនឹងជះឥទ្ធិពលវិជ្ជមានលើផ្នែកផ្សេងទៀតនៃជីវិតអ្នកផងដែរ។

4 លើកទឹកចិត្តឱ្យខិតខំសិក្សា

ពេលដឹងថាអ្នកមានគ្រមោងប្រឡង TOEFL ក្នុងពេលឆាប់ៗ វាអាចជាកម្លាំងលើកទឹកចិត្តដ៏ល្អមួយ! ពេលដែលអ្នកមានគោលដៅច្បាស់លាស់ អ្នកនឹងរៀបចំពេលវេលាឱ្យកាន់តែមានប្រសិទ្ធភាព និងផ្ដោតអារម្មណ៍បានល្អ។

5 អភិវឌ្ឍប្រវត្តិរូបសង្ខេបរបស់អ្នក

មិនថាអ្នកនឹងដាក់ពាក្យស្នើសុំបម្រើការងារថ្មីក្នុងពេលឆាប់ៗនេះ ឬអត់នោះទេ ការមានពិន្ទុ TOEFL នៅក្នុងប្រវត្តិរូបរបស់អ្នកនៅតែជារឿងល្អ។ វាបង្ហាញពីការប្ដេជ្ញាចិត្តរបស់អ្នក ទាំងភាពច្បាស់លាស់នៃភាសាអង់គ្លេស និងជោគជ័យក្នុងអាជីពដែលអ្នកជ្រើសរើស។