BELTEI CONSTRUCTION FOUNDATION

១- សារស្វាគមន៏ពីអគ្គនាយក ប៊ែល​ធី​​ គ្រុប

សូម​ស្វា​គមន៍ ​និង​សូម​ថ្លែង​អរគុណ​ ស​ម្តេ​ច​ ឯក​ឧត្តម ​លោក​ឧកញ៉ា​ លោក​ជំ​ទាវ​ លោក​ លោក​ស្រី​ អ្នក​នាង ​កញ្ញា​ និង​អតិ​ថិ​ជន​ទាំង​អស់ ​ដែល​បាន​ផ្តល់​ទំ​នុក​ចិត្ត​ និង​​ជ្រើស​រើស​យក​សេ​វា​កម្មក្រុម​ហ៊ុន​​​ ប៊ែល​ធី​​​សំ​ណង់​ ​សម្រាប់​ការ​ទិញ​-​លក់​អ​ច​ល​ន​ទ្រព្យ​ ​និង​ការ​សាង​សង់​អគារ​របស់​លោក​អ្នក​។ ​ប៊ែ​ល​ធី ​សំ​ណង់​​ បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ១៩៩១​ ដែល​ជា​អា​ជីវ​កម្ម​គ្រួ​សារ​ និង​ជា​អា​ជីវ​កម្ម​ឯក​ជន​តែ​មួយ​គត់ ដោយ​មាន​​ការ​សាង​សង់​ផ្ទះ​ល្វែង​សម្រាប់​លក់​ ​និង​មាន​ការ​ប​ណ្តា​ក់​ទុន​រួម​គ្នា​ជា​មួយ​ម្ចាស់​ដី ​ព្រម​ទាំង​ការ​ទិញ​-​លក់​អ​ចលន​ទ្រព្យ​គ្រប់​ប្រ​ភេទ​។ ដោយ​មាន​ការ​រីក​ចម្រើន​ឡើង​ជា​បន្ត​បន្ទាប់​ អា​ជីវ​កម្ម​នេះ​ ​បាន​ប្រែ​ក្លាយ​​​ទៅ​ជា​ក្រុម​ហ៊ុន ​ប៊ែ​ល​ធី​ សំ​ណង់​ ដែល​មាន​កា​រិ​យា​ល័យ​ ​និង​បុគ្គ​លិក​ផ្ទាល់​ជា​របស់​ខ្លួន​ ដោយ​ទ​ទួល​បាន​អា​ជ្ញា​ប័ណ្ណ​ពី​ក្រ​សួង​រៀប​ចំ​ដែន​ដី​នគរ​រូប​នី​យកម្ម​ និង​សំ​ណង់​លេខ​ ៥៨៤​នស​គប​/​០៩​ស​ ចុះ​ថ្ងៃ​ទី​២៤​ ខែ​មេ​សា ​ឆ្នាំ​២០០៩​។ ប៊ែ​ល​ធី ​សំ​ណង់ មាន​ក្រុម​ការ​ងារ​ដែល​មាន​ជំ​នាញ​វិជ្ជា​ជី​វៈ​ច្បាស់​លាស់​ដូច​ជា​៖ ​វិ​ស្វ​ករ ​ស្ថា​បត្យ​ករ​ អ្នក​ម៉ៅ​ការ​ អ្នក​ជំ​នាញ​ និង​កម្ម​ករ​សំ​ណង់ ដែល​មាន​បទ​ពិ​សោធន៍​គ្រប់​គ្រាន់​ ដោយ​រាប់​ចាប់​តាំង​ពី​ការ​សិក្សា​គម្រោង​ ការ​សាង​សង់​គ្រឹះ​ រហូត​ដល់​ដំ​ណើរ​ការ​សាង​សង់​ ការ​ដំ​ឡើង​សម្ភារៈ​សំ​ណង់ ​ប្រព័ន្ធ​ឧ​បករណ៍​ប្រើ​ប្រាស់​ ការ​ងារ​ក្រាល​ឥដ្ឋ​ ​ជញ្ជាំង​ ម្នាង​សិ​លា​ គំ​នូរ ​និង​ជំ​ហាន​ផ្សេង​ៗ​ទៀត​ ដែល​ធ្វើ​ឱ្យ​គម្រោង​សាង​សង់​ទាំង​អស់​ មាន​ភាព​រលូន​ជា​មួយ​នឹង​លទ្ធ​ផល​ដ៏​ល្អ​ប្រ​សើរ​ និង​មាន​គុណ​ភាព​ល្អ ​ព្រម​ជា​មួយ​តម្លៃ​សម​រម្យ​។​ ប៊ែ​ល​ធី​ សំ​ណង់ មាន​បទ​ពិ​សោធន៍​យ៉ាង​ទូ​លំ​ទូ​លាយ​ ​ក្នុង​ការ​សាង​សង់​​ផ្ទះ​ល្វែង​ ផ្ទះ​វីឡា ​អា​ផា​ត​មិន​ សា​លា​រៀន មានកម្ពស់ ១០ជាន់ ១៥ជាន់ ៣២ជាន់​ ផ្សារ ​និង​រោង​ចក្រ​​ជា​ដើម​ ដោយ​បាន​បំ​ពាក់​នូវ​ប​ច្ចេ​ក​វិទ្យា​ ​និង​បច្ចេក​ទេស​ចុង​ក្រោយ​បំ​ផុត ​សម្រាប់​ការ​កែ​លម្អ​គុណ​ភាព​ និង​ការ​រច​នា​ម៉ូដ​ស្ថា​បត្យ​កម្ម​ ក៏​ដូច​ជា​សន្សំ​ពេល​វេលា​ និង​ការ​ចំ​ណាយ​ផ្សេងៗ។ ​ប៊ែ​ល​ធី​ សំ​ណង់​ បាន​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ឈាន​មុខ​គេ ទាំង​ក្នុង​តំ​បន់​ ​និង​អន្តរ​ជាតិ​ សម្រាប់​ការ​ផ្គត់​ផ្គង់​​សម្ភារៈ​សំ​ណង់​ និង​គ្រឿង​សង្ហា​រឹម​ ដែលធ្វើ​ឱ្យ​ប៊ែ​ល​ធី​ សំ​ណង់​ ជា​ជម្រើស​ដំបូង​​របស់​អតិ​ថិ​ជន​សម្រាប់​តម្រូវ​ការ​អ​ចលន​ទ្រព្យ​ និង​សំ​ណង់​អគារ​គ្រប់​ប្រ​ភេទ​។ ជា​ទី​បញ្ចប់​​ ខ្ញុំ​សង្ឈឹម​យ៉ាង​មុត​មាំ​ថា​ តាម​រយៈ​ការ​ទ​ទួល​យក​សេ​វា​កម្ម​របស់​ក្រុម​ហ៊ុន​ ប៊ែល​ធី​ សំ​ណង់ នឹង​ធ្វើ​ឲ្យ​អ​គារ​ដែល​ជា​ក្តី​សុ​បិន្ត​របស់​លោក​អ្នក​ក្លាយ​ជា​ការ​ពិត​។​ សូម​អញ្ជើញ​មក​ទស្ស​នា ​និង​សាក​សួរ​រាល់​ព័ត៌​មាន​លម្អិត​ផ្សេងៗ​ដើម្បី​ពិ​គ្រោះ​យោ​បល់​ក្នុង​ការ​ទិញ​-​លក់​អ​ចលន​ទ្រព្យ​ និង​ការ​សាង​សង់​​អ​គារ​ តាម​តម្រូវ​ការ​របស់​លោក​អ្នក​នៅ​កា​រិ​យា​ល័យ ​​ប៊ែ​ល​ធី ​សំ​ណង់ ​ដែល​ស្ថិត​នៅ​ក្នុង​អ​គារ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ (​ជាន់​ទី​៤​) ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​។ សូម​គោ​រព​ជូន​ពរ​ ស​ម្តេ​ច​ ឯក​ឧត្តម លោក​ឧក​ញ៉ា​ លោក​ជំ​ទាវ​ លោក​ លោក​ស្រី​ អ្នក​នាង ​កញ្ញា​ និង​អ​តិ​ថិ​ជន​ទាំង​អស់ ​ទ​ទួល​បាន​នូវ​សុខ​ភាព​ល្អ​ និង​ជោគ​ជ័យ​គ្រប់​ភារ​កិច្ច​។

Dr. H.E LY Chheng's Signature

ភាសាខ្មែរ

ភាសាអង់គ្លេស